នាព្រឹកថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការអនុវត្តបែបកុមារមេត្រី ដើម្បីការការពារកុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទក្នុងនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ”។ កម្មវិធីសិក្ខានេះ នឹងត្រូវបានធ្វើឡើងសម្រាប់រយៈពេលពេញមួយថ្ងៃ ដោយមានវាគ្មិនចូលរួមជាមន្ត្រីជំនាញមកពីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកម្ពុជា ព្រមទាំងមានសិក្ខាកាមចូលរួមជា ចៅក្រម ព្រះរាជអាជ្ញា មេធាវី និងមន្ត្រីអនុវត្តច្បាប់មកពីតាមបណ្តារាជធានី ខេត្ត។