ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

   រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងអូស្ត្រាលី នាពេលកន្លងទៅ និងបានពិភាក្សាអំពីការបន្តពង្រឹង និងលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងអូស្ត្រាលីក្នុងវិស័យច្បាប់ និងយុត្តិធម៌បន្ថែមទៀត ជាពិសេសការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុតិ្តធម៌ ជាដើម ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ដទៃទៀត នាពេលអនាគតផងដែរ។