រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការងារមួយចំនួនរួមមាន កិច្ចសន្ទនាទូទៅពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ និងយុត្តិធម៌នៅកម្ពុជា និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស នាពេលខាងមុខផងដែរ។