ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិភ័ស្តុភារកម្ម និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូរអភិវឌ្ឍន៍

    នារសៀលថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការជាតិភ័ស្តុភារកម្ម និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូរអភិវឌ្ឍន៍។ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម។