ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដា ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

    នាព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃក្រុមការងារអន្តរក្រសួង។