នាព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសាឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងជាប្រធានផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងទោសការងារសហគមន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី "ការងារពាក់ព័ន្ធនឹងកិច្ចដំណើរការនៃផ្នែកបច្ចេសទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍" ដែលកិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និងសមាជិកា នៅក្នុងផ្នែកបច្ចេកទេស នៃក្រុមការងារចំពោះកិច្ចសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងទោសការងារសហគមន៍។