រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះបានផ្តោតលើការងារសំខាន់ចំនួន រួមមាន៖ (១)-ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាពិសេស ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦, (២)-ការរៀបចំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីច្បាប់អាស៊ាន-ជប៉ុន ដែលគ្រោងរៀបចំឡើងនៅប្រទេសជប៉ុន នាពេលខាងមុខ និង(៣)-ការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់ការផ្សព្វផ្សាយអំពីចំណេះដឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់សាធារណជនឱ្យកាន់តែទូលំទូលាយ។