ទីស្តីការក្រសួងយុត្តិធម៌ ៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបសំណេះសំណាល និងបានឧបត្ថម្ភថវិកា និងភេសជ្ជមួយចំនួន ដល់ក្រុមជាងដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានជួសជុលអាគារក្រសួងយុត្តិធម៌ និងកងកម្លាំងនគរបាលរក្សាសន្តិសុខប្រចាំក្រសួងយុត្តិធម៌ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។