សិង្ហបុរី៖ នាថ្ងៃព្រហស្បតិ៍ទី១ រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣, តបតាមការអញ្ជើញរបស់សាលាច្បាប់ Yong Pung How នៅសាធារណរដ្ឋសិង្ហបុរី និងដោយមានការអនុញ្ញាត និងចាត់តាំងដ៏ខ្ពស់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកជំទាវ អុឹង រីណា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីធ្វើបទបង្ហាញជូននិស្សិតច្បាប់ នៅសាលាច្បាប់ Yong Pung How នៅសាធារណរដ្ឋសិង្ហបុរី អំពីការអនុវត្តច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសាលាច្បាប់ Yong Pung How ពាក់ព័ន្ធនឹងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងសាលាច្បាប់ Yong Pung How នៅសាធារណរដ្ឋសិង្ហបុរី ផងដែរ។