នារសៀល ថ្ងៃ ព្រហស្បត្តិ៍ ១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូអង្គការសហប្រជាជាតិ UNOPs ដែលរួមមាន លោកស្រី Samina Kadwani, Diretor of South East Asia and Pacific Multi-Country Office និងលោក Akira Moretto, Indonesia Country Office Manager a.i and Head of Partnerships ព្រមទាំង តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា UN-OHCHR ដើម្បីជជែកពិភាក្សា និងសិក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចសហការនាពេលអនាគតលើកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួនដូចជា៖ ១. ការគ្រប់គ្រង់ទណ្ឌិត ភាពចង្អៀតណែនក្នុងពន្ធនាគារ និងការអនុវត្តវិធានការមិនមែនឃុំខ្លួន ២. ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ និងប្រព័ន្ធព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងសំណុំរឿង ៣. ការធ្វើទំនើបកម្មក្រខណ្ឌច្បាប់និងគោលនយោបាយចំបាច់មួយចំនួនក្នុងវិស័យយុត្តិធម៌ ៤. ការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនៃមន្រ្តីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌។