នាថ្ងៃពុធ-ព្រហស្បត្តិ៍ ១៥កើត-១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥-៦ ខែមេសា ឆ្នាំ២០២៣ ដោយទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការផ្តល់កិច្ចសម្ភាសន៍តាមបណ្តាញសារព័ត៌មាន ស្តីពីសមិទ្ធផលការងារ និងទិសដៅការងារក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ក្រសួងយុត្តិធម៌។ ក្នុងនោះ ឯកឧត្តម បាន ១-ផ្តល់កិច្ចសម្ភាសន៍ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដល់ការសែត Khmer Time ក្នុងកម្មវិធី Cross Talk និង ២-ផ្តល់កិច្ចសម្ភាសន៍ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ដល់ទូរទស្សន៍ BTV។ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី រង់ចាំទស្សនា និងស្តាប់កិច្ចសម្ភាសន៍នេះ ដែលនឹងផ្តល់ជូនពេលក្រោយ។