នាថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤:៣០ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង តំណាងអោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានចុះទៅស្រុកមុខកំពូល ដើម្បីធ្វើអធិការកិច្ចបញ្ជីទទួលបណ្តឹង បញ្ជីឃាត់ខ្លូន ផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ នៅសាលាស្រុកមុខកំពូល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុកមុខកំពូល លោកអធិការ លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការរង លោកអធិការរង លោក មេឃុំ លោកក្រុមប្រឹក្សាឃុំ លោកជំទប់ឃុំ លោកនាយផ្នែក លោកនាយរងផ្នែក លោកនាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ ។