ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់

    នារសៀលថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ និងជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដោយមានការចូលរួមពី ឯកឧត្ដមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មការ។