ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីឧបនាយករដ្ឋមន្រ្តី
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
ឧបនាយករដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
អាជ្ញាធរកណ្តាល
បណ្ណាល័យវិស័យយុត្តិធម៌
ស្វែងរកពាក្យគន្លឹះក្នុងច្បាប់និងបទប្បញ្ញត្តិ
វិចិត្រសាល
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីអំពី ការសហការគាំទ្រយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង
2020-06-02 21:40:00
នាព្រឹកថ្ងៃអង្គារ ១២កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០២ ខែ មិថុនា ឆ្នាំ ២០២០ នៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការសហការ គាំទ្រយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ក្រោមអធិបតីភាព លោក មីន មករា ប្រធានសាលាដំបូង លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូង លោក ឧត្ដមសេនីយ៍ ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង លោក ឧត្ដមសេនីយ៍ ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ លោក ព្រះរាជ អាជ្ញា រង លោក ប្រធាន អនុប្រធាន លេខាធិការ ដ្ឋាន រដ្ឋបាល ប្រធាន-អនុប្រធាន ការិយាល័យនៃ លេខាធិការដ្ឋាន រដ្ឋបាល សាលាដំបូង លោក លោកស្រី ស្នងការរង លោក អធិការ នគរបាល ក្រុង ស្រុក ទាំង ០៧រូប លោកមេបញ្ជាការរង លោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ទាំង ០៧រូប នាយ ការិយាល័យពាក់ព័ន្ធ នៃ ស្នងការនគរបាល និង នាយការិយាល័យពាក់ព័ន្ធ នៃកងរាជអាវុធហត្ថ ខេត្ត កោះកុង។ កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាលទ្ធផលអង្គប្រជុំទាំងមូលបានឯកភាពគ្នាព្រមទាំងប្តេជ្ញាចិត្ត ចូលរួមសហការក្នុងយុទ្ធនាការនេះ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អខ្ពស់បំផុត។
ពាក្យស្នើសុំលិខិតថ្កោលទោស