ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

    នាព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្តម ទឹម ស៉ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានអនុក្រុមការងារទី១ ត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្ដមអនុប្រធាន ក្រុមការងារបច្ចេកទេស និងសមាជិកក្រុមការងារ។