ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។

    រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣, ឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែ កម្រិតថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដេីម្បីពិនិត្យ និងពិភាក្សាលេីការងារសំខាន់ៗ ចំនួន ៣ រួមមាន:

    ទី១- ពិនិត្យលើវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារបន្ត នរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី

    ទី២- ត្រៀមលក្ខណៈ សម្រាប់ការទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម ពាក់ព័ន្ធនឹង ការងារ ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នាចុងខែមីនា និង

    ទី៣ - ពិភាក្សា និងរៀបចំបទបង្ហាញស្តីពីទិសដៅការងារកំណែទម្រង់ផ្នែករដ្ឋប្បវេណី សម្រាប់ចូលរួមសន្និបាតក្រសួងយុត្តិធម៌ នាថ្ងៃទី២៣ ខែមីនា ខាងមុខ។