ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្រ្តីបច្ចេកទេសចូលរួម កិច្ចប្រជុំពិភាក្សាសម្រាប់ត្រៀមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពី "កាតព្វកិច្ចធានារ៉ាប់រង"

    នារសៀល ថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២:០០ រសៀល លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្រ្តីបច្ចេកទេសចូលរួមកិច្ចប្រជុំជាមួយតំណាងនិយ័តករធានារ៉ាប់រង និងដោយមានការចូលរួមពីតំណាងក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាសម្រាប់ត្រៀមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពី “កាតព្វកិច្ចធានារ៉ាប់រង” ដែលកិច្ចប្រជុំត្រៀមនេះបានប្រព្រឹត្តទៅនៅទីស្តីការអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ។