ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមពិធីរាត្រីស្រមោសរដើម្បីប្រមូលថវិកាសម្រាប់ជួយដល់មូលនិធិបេតិកភណ្ឌកម្ពុជា

    រាជធានីភ្នំពេញ ៖ នាល្ងាច ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលពិធីរាត្រីស្រមោសរដើម្បីប្រមូលថវិកាសម្រាប់ជួយដល់មូលនិធិបេតិកភណ្ឌកម្ពុជា ក្នុងការប្រមូលមកវិញនូវបេតិកភណ្ឌជាតិ ដែលបានបាត់ក្នុងដំណាក់កាលដែលប្រទេសជាតិជួបវិបត្តិសង្រ្គាមស៊ីវិល។ ពិធីនេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា ≪ American Chamber of Commerce in Cambodia (Amcham) ≫។