នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបលោកស្រី Miriam Lang មន្ត្រីសិទ្ធិមនុស្សទទួលបន្ទុកសម្របសម្រួលអង្គភាពនីតិរដ្ឋ នៃតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ដូចខាងក្រោម៖
១. ការរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះTWG ជាមួយដៃគូអភិវឌ្ឍនិងសង្គមស៊ីវីលតាមប្រព័ន្ធ TV Conference នៅដើមខែមិថុនា ខាងមុខនេះ។
២. កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់មន្រ្តីក្រសួងយុត្តិធម៌និងតុលាការ និងនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
៣. កម្មវីធីជំនួយផ្នែកច្បាប់ និងការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។