ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ឯកឧត្តម កែវ សុផល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញទទួលម៉ាស KN95 ចំនួន ២៤ ០០០ ម៉ាស ពីលោក Andrew Wallance តំណាងក្រុមហ៊ុនហេស្តេកអាស៊ី ឃែភីថល ឯ.ក (HAYSTACK ASIA CAPITAL COMPANY LIMITED) និងដោយមានការចូលរួមពីលោកមេធាវី ស៊ុន លៀងហេង និងសហការីនៃក្រុមមេធាវី ឌឺ ខ័រ (THE CORE LAW GROUP)។