ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «អភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធន»

    នាព្រឹកថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ព.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាស្តីពី «អភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធន» ដែលរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation-IFC)។

    សិក្ខាសាលា នេះក៏មានការអញ្ជើញចូលរួមដោយលោកស្រី Nina Mocheva ក្រុមការងារ ក្ស័យធន និងដំណោះស្រាយបំណុលនៃ ធនាគារ ពិភពលោក ថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ នៃក្រសួងយុត្តិធម៍ ចៅក្រម ព្រះរាជអាជ្ញា ព្រមទាំងមេធាវី សារការី អភិបាលបណ្តោះអាសន្ន សរុបចំនួន ប្រមាណ 130 រូប។

    សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងអភិបាលបណ្តោះអាសន្ននៅក្នុងសំណុំរឿងក្ស័យធន សំដៅប្រមូលជាធាតុចូលសំខាន់ៗ សម្រាប់រៀបចំបទប្បញ្ញតិ្តរបស់ក្រសួងយុត្តិធម៍ពាក់ព័ន្ធនឹងអភិបាលបណ្តោះអាសន្ន នាពេលខាងមុខ។