ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី របស់ក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី

 

នាព្រឹកថ្ងៃស្រុក ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានទាំងអស់។ កិច្ចប្រជុំនេះរៀបចំទ្បើង ដើម្បីពិភាក្សាលើរបៀបវារ:សំខាន់ៗ ចំនួន ៤ គឺ៖

    ទី១-ការត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយ ដេីម្បីចូលរួមរៀបចំសន្និបាតប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៍

    ទី២- ការត្រួតពិនិត្យ និងការពង្រឹងវិន័យ ព្រមទាំងការមកបំពេញការងាររបស់មន្រ្តីអគ្គនាយកដ្ឋាន

    ទី៣- ការរៀបចំកសាងផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី សម្រាប់រយៈពេលមធ្យម និងវែង

    ទី៤- ការរៀបចំយន្តការក្នុងការដោះស្រាយ និងពន្លឿនចំណាត់ការលេីពាក្យសុំអន្តរាគមន៍ឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។