ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងការពិភាក្សាផែនការអនុវត្តសកម្មភាពការងារប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានក្រឡាបញ្ជី និងនាយកដ្ឋានអាជ្ញាសាលា នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ

   ភ្នំពេញ៖ នៅថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ និងការពិភាក្សាផែនការអនុវត្តសកម្មភាពការងារប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានក្រឡាបញ្ជី និងនាយកដ្ឋានអាជ្ញាសាលា នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។

   កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងមានការចូលរួមពី ៖ ឯកឧត្ដម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តធម៌ ឯកឧត្ដម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីនៃនាយកដ្ឋានក្រឡាបញ្ជី និងនាយកដ្ឋានអាជ្ញាសាលា។