ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញធ្វើជាវាគ្មិននិងផ្តល់បទឧទ្ទេសនាមជូនដល់មន្រ្តីការទូតថ្មី ដែលទើបតែងតាំង

    នាព្រឹក ថ្ងៃ អង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានការទូតនិងទំនាក់ទំនងអន្តរជាតិ, តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ អញ្ជើញធ្វើជាវាគ្មិននិងផ្តល់បទឧទ្ទេសនាមក្នុងវគ្គតម្រង់ទិសសម្រាប់មន្រ្តីការទូតថ្មី រួមមាន អគ្គទីប្រឹក្សា ទីប្រឹក្សា និងអគ្គលេខាធិការ ដែលទើបតែងតាំង ចំនួន ២៥ រូប លើប្រធានបទស្តីពី "សភាពការណ៍នយោបាយ ស្ថានភាពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា" មុនពេលត្រូវចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងប្រសិទ្ធភាពបន្ថែម សម្រាប់ការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីការទូតនៅតាមស្ថានតំណាងឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងប្រសិទ្ធិភាព។