ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក JULIEN GARSANY អនុប្រធានអ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ថ្នាក់តំបន់ ចូលជួប ពិភាក្សាការងារ

 

    ទីស្តីការក្រសួងយុត្តិធម៌៖ នាថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក JULIEN GARSANY អនុប្រធានអ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ថ្នាក់តំបន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនជាអាទិ៍ ពាក់ព័ន្ធនឹងសេចក្តីព្រាងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ (Strategic Dialogue) រវាងព្រះរាជាណាចក្រកម្ពុជា និង UNODC, ទិសដៅជាយុទ្ធសាស្ត្ររបស់ក្រសួងយុត្តិធម៌លើប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់កម្ពុជា ព្រមទាំងការងារមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងយុត្តិធម៌ និង UNODC។