រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាត ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងក្រសួងយុត្តិធម៌ចូលរួមក្នុងកិច្ចដំណើរការនៃការប្រឡងជ្រើសរើសសិស្សឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី១៩ ដែលរៀបចំឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។