ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះកម្មសិក្សារបស់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី១ ដែលមានចំនួនសរុប ៣២រូប ដែលនឹងអាចត្រូវចុះកម្មសិក្សានៅតាមអយ្យការអមសាលាដំបូង ឬនៅក្រសួងយុត្តិធម៌ នៅពេលខាងមុខ។