ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីអបអរសាទរ មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) នៃសាសនាគ្រិស្តនៅកម្ពុជា

    នាព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ តំណាងឯកឧត្តម កើត រិទ្ធ ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីអបអរសាទរ មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) នៃសាសនាគ្រិស្តនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។