ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការផាកពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្តីពីការប្រកួតប្រជែង និងប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

    នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា អនុប្រធានក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិ នៃសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើខ្លឹមសារនៃសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការផាកពិន័យជាប្រាក់ លើអំពើល្មើសនឹងច្បាប់ស្តីពីការប្រកួតប្រជែង និងប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយមានការចូលរួមពី ឯកឧត្តម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រសួងពាណិជ្ជកម្ម, និងមានការចូលរួមដោយ ឯកឧត្តម អនុប្រធាន សមាជិកនៃក្រុមការងារ។