ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអាស៊ាន-សហភាពអ៊ឺរ៉ុប លើកទី២ ស្ដីពី «ក្របខណ្ឌគតិយុត្តិ និងបទពិសោធន៍របស់ប្រទេសបារាំង ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម និងសន្ធានកម្ម/ការផ្សះផ្សាវិវាទដែលមានអានុភាពអាចអនុវត្តបាន»

    

នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាអាស៊ាន-សហភាពអ៊ឺរ៉ុប លើកទី២ ស្ដីពី “ក្របខណ្ឌគតិយុត្តិ និងបទពិសោធន៍របស់ប្រទេសបារាំង ពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម និងសន្ធានកម្ម/ការផ្សះផ្សាវិវាទដែលមានអានុភាពអាចអនុវត្តបាន” នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សមាគម ហង់រី កាពីតង់ រួមជាមួយនឹងវាគ្មិនដែលអ្នកជំនាញផ្នែកច្បាប់មកពីប្រទេសបារាំងជាច្រើនរូបទៀត ដែលចូលរួមទាំងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូហ៊្សូម។

   សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តាមរយៈសមាគម ហង់រី កាពីតង់ មិត្តភាពវប្បធម៌ប្រព័ន្ធគតិយុត្តិស៊ីវិលនៅកម្ពុជា ក្នុងគោលបំណងបណ្តុះបណ្តាលដល់សិក្ខាកាមជាសិស្សចៅក្រម សិស្សអាជ្ញាសាលា សិស្សសារការី សិស្សក្រឡាបញ្ជី និងមន្ត្រីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធ។