ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌

    ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមប្រតិបត្តិការ AML-APG ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹងកិច្ចការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ព្រមទាំងលើកទិសដៅការងារបន្ត ដើម្បីត្រៀមការចុះត្រួតពិនិត្យដល់ទីកន្លែង (On-site Visit) របស់ក្រុមការងារ ICRG-JG នាពេលខាងមុខនេះ។