ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការងារពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិការបស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌

    នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៩:៣០ ព្រឹក នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសលើការងារពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិការបស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ដែលជាប្រធានអង្គភាពថវិកា និងមន្រ្តីជំនាញមួយចំនួនទៀត។ កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ - ការបិទបញ្ជីចំណូល-ចំណាយ ឆ្នាំ២០២២ - ការរៀបចំផែនការអនុវត្តថវិកាសមិទ្ធកម្ម ឆ្នាំ២០២៣ -ការរៀបចំគម្រោងថវិកា ឆ្នាំ២០២៤ -ប្រតិទិនការងារថវិកា។