ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំរបៀបរបបការងារជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌

នារសៀល ថ្ងៃសុក្រ ៩ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំរបៀបរបបការងារជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកកិច្ចការរដ្ឋប្បវេណី អមដោយលោកអគ្គនាយករង និងថ្នាក់ដឹកនាំនៃនាយកដ្ឋាន រួមមាន លោក-លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ។ ក្នុងកិច្ចពិភាក្សានេះ ត្រូវបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៤ គឺ

    ១-របៀបរបបការងារ និងដំណើរការឯកសារ

   ២-ការធ្វើកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ លើគម្រោងអភិវឌ្ឍន៍យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

   ៣-ការរៀបចំក្របខណ្ឌច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់

   ៤- ការជម្រុញសកម្មភាពការងាររបស់នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់។