ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អំពីលទ្ធផលនៃការរៀបចំសិក្ខាសាលាស្ដីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា

    នាព្រឹកថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០:៣០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អំពីលទ្ធផលនៃការរៀបចំសិក្ខាសាលាស្ដីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិភាក្សាលើគម្រោងដែលនឹងត្រូវសហការគ្នាជាបន្តទៀត។