ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមនៃប៉ាគីស្ថានប្រចាំកម្ពុជា

    រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ, តបតាមការអញ្ជើញរបស់ ឯកឧត្តម ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមនៃប៉ាគីស្ថាន ប្រចាំកម្ពុជា, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមនៃប៉ាគីស្ថាន។