ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងនូវការផ្តល់សេវាសាធារណៈព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល

    ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងនូវការផ្តល់សេវាសាធារណៈព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួននៃក្រសួងយុត្តិធម៌។