នាព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យវឌ្ឍនភាពការងារលើគម្រោងអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដែលគម្រោងការអភិវឌ្ឍនេះ ឯកឧត្តម គឹម សន្តិភាព នឹងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីដាក់ឱ្យដំណើរការសាកល្បងនៅពេលឆាប់ៗខាងមុខ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃនាយកដ្ឋានកិច្ចការថ្កោលទោស ព្រមទាំងក្រុមជំនាញការងារព័ត៌មានវិទ្យាផងដែរ ។