ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី

   

នាព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំ នួនទៀត។ កិច្ចប្រជុំនេះរៀបចំទ្បើង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន និងពិភាក្សាលើការងារសំខាន់ៗ ចំនួន ៣ គឺ៖ ទី១- ការពន្លឿនចំណាត់ការលើពាក្យសុំអន្តរាគមន៍ ក្នុងសំណុំរឿងរដ្ឋប្បវេណី ទី២- ការត្រៀមចូលរួម និងរៀបចំសិក្ខាសាលា ទាក់ទងនឹងវិជ្ជាជីវ:សារការី និងអភិបាលបណ្តោះអាសន្ន និងវគ្គបណ្តុះបណ្តាលលើការដោះស្រាយ វិវាទ ក្រៅប្រពន័្ធតុលាការ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី ទី៣- ការរៀបចំផែនការហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋាន។