ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម

    នាព្រឹកថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការរៀបចំសិក្ខាសាលាដោយក្រសួងយុត្តិធម៌ ឧបត្ថម្ភចំណាយពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពាក់ព័ន្ធនឹងការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មប្រកបដោយប្រសិទ្ទិភាព និងប្រសិទ្ធិផល ការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ បញ្ហាប្រឈម និងមេរៀនដែលទទួលបានពីការអនុវត្ត។ តាមថ្នាលប្រព័ន្ធវីដេអូ (Zoom) ដោយមានការរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។