រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ៩៖០០ នាទីព្រឹក ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងគណៈប្រតិភូកម្ពុជាជាច្រើនរូប បានអញ្ជើញជូនដំណើរ ឯកឧត្តម ANTHONY ALBANESE នាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី និងគណៈប្រតិភូនៃប្រទេសអូស្ត្រាលី ដែលអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។