រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ៨៖៣០ នាទីយប់ ថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងគណៈប្រតិភូកម្ពុជាជាច្រើនរូប បានអញ្ជើញជូនដំណើរ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ ព្រមទាំងព្រមទាំងគណៈប្រតិភូនៃសាធារណរដ្ឋហ្វីលីពីន ដែលអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។