រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ៧៖៣០ នាទីយប់ ថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងគណៈប្រតិភូកម្ពុជាជាច្រើនរូប បានអញ្ជើញជូនដំណើរ ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន និងលោកជំទាវ ព្រមទាំងព្រមទាំងគណៈប្រតិភូនៃប្រទេសជប៉ុន ដែលអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។