ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជូនដំណើរ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី

    រាជធានីភ្នំពេញ៖ នាវេលាម៉ោង ២:០០ រសៀល ថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងគណៈប្រតិភូកម្ពុជាជាច្រើនរូប បានអញ្ជើញជូនដំណើរ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងគណៈប្រតិភូនៃសាធារណរដ្ឋសិង្ហបុរី ដែលអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។