ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ

      នាព្រឹកថ្ងៃអង្គារ ១៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្ដម វ៉ាន់ ពុទ្ធិពល ដើម្បីពិភាក្សា និងផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដោយមានការចូលរួមពី  ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃក្រុមការងារ។