ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមពិធីបើក និងធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងម៉ូឌុល២ «អំពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ»

    ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីបើក និងធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងម៉ូឌុល២ “អំពីបត្យាប័ន និងការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ” នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ដែលវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះបានសហការរៀបចំឡើងរវាងក្រសួងយុត្តិធម៌ និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ដោយទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប, លោកស្រី MARION EHALT តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), លោក DAVID FREND ជាទីប្រឹក្សា និងគ្រូជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មវប្រចាំតំបន់មេគង្គ ក៏ដូចជាមន្រ្តីUNODC មួយចំនួនទៀត។

    វគ្គបណ្តុះបណ្តាលក្នុងម៉ូឌុល២នេះ បានធ្វើការបណ្តុះបណ្តាលដល់ចៅក្រម តំណាងអយ្យការ និងមន្រ្តីនគរបាលយុត្តិធម៌ ដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ។ ជាមួយគ្នានេះគោលបំណងនៃវគ្គនបណ្តុះបណ្តាលនេះ គឺដើម្បីបន្តពង្រឹងសមត្ថភាព និងចំណេះជំនាញដល់ចៅក្រម តំណាងអយ្យការ និងមន្រ្តីនគរបាល ក្នុងការអនុវត្តការធ្វើសំណើបត្យាប័ន និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័ព្រហ្មទណ្ឌក្នុងករណីសម្អាតប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។