ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើផ្នែកទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ

    នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង និងស្ថាប័ននានា នៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារប្រជុំពិភាក្សាត្រួតពិនិត្យលើផ្នែកទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្ដម សមាជិក នៃក្រុមការងារ។