ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែទៅកាន់វត្តចំនួនពីរ គឺវត្តជោតិការាម ហៅវត្តព្រះធាតុ ដែលស្ថិតនៅ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងវត្តមុន្នីវង្សារាម ហៅវត្តព្រៃស្រឡិត ស្ថិតនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែទៅកាន់វត្តចំនួនពីរ គឺវត្តជោតិការាម ហៅវត្តព្រះធាតុ ដែលស្ថិតនៅភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងវត្តមុន្នីវង្សារាម ហៅវត្តព្រៃស្រឡិត ស្ថិតនៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ ពិធីបុណ្យកឋិនទាននេះ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្ដម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងលោកជំទាវ ព្រមទាំងបុត្រ, ឯកឧត្តម យ៉េត ចរិយា និងលោកជំទាវ ព្រមទាំងបុត្រ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងបុត្រ រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី។ ពិធីបុណ្យកឋិនទាននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ន, ចៅក្រម, ព្រះរាជអាជ្ញា, អាជ្ញាសាលា, ក្រឡាបញ្ជី, មេធាវី, មន្ត្រីរាជការ និងមន្ត្រីតុលាការជាច្រើនរូបផងដែរ។

    ការដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តជោតិការាម ហៅវត្តព្រះធាតុ ដែលស្ថិតនៅភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ហើយការដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តមុន្នីវង្សារាម ហៅវត្តព្រៃស្រឡិត ដែលស្ថិតនៅភូមិព្រៃស្រឡិត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។