ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី របស់ក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី

    នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យទាំងអស់។

    កិច្ចប្រជុំនេះរៀបចំទ្បើង ដើម្បីពិភាក្សាលើរបៀបវារ:សំខាន់ៗ ចំនួន ៣ គឺ៖ (ទី១)- ការបែងចែកតួនាទី និងភារកិច្ចជូនថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី (ទី២)- ការកំណត់របៀបរបបនៃការអនុវត្តការងារ និង (ទី៣)- ការកសាងផែនការ និងទិសដៅការងាររបស់អគ្គនាយកដ្ឋាន។