ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពីការត្រួតពិនិត្យលើការអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋ

    នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពីអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពីការត្រួតពិនិត្យលើការអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់ មុនហ្នឹងដាក់អោយដំណើរការសាកល្បងនាពេលខាងមុខ។