ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ​ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានកិច្ចការតុលាការ

    នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ និងឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកការងារអធិការកិច្ច បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររដ្ឋបាល ការចំណាត់ការសំណុំរឿង និងបញ្ហាផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពទទួលខុសត្រូវលើការងារអធិការកិច្ច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម សៀ តុង អគ្គាធិការ លោក បៀត ច័ន្ទសុភា ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេសច្បាប់ និងនីតិវិធី រួមទាំងមន្ត្រីមួយចំនួនទៀត។